លោកជំទាវទាវ ធីតាភរិយាលោកឧកញ៉ាថោង សារ៉ាត់ និងលោកស្រីអេង គឹមហ៊ាបជាភរិយាលោកហែមដារិទ្ធអភិបាលខណ្ឌមានជ័យបានចុះតាមខ្នងផ្ទះបង្រៀនគូស សន្លឹកឆ្នោត ចែកខិតប័ណ្ណ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ

ភ្នំពេញ៖ អរគុណសន្តិភាព!

អរគុណនយោបាយ ឈ្នះ ឈ្នះ !
ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
លោកជំទាវទាវ ធីតាជាភរិយារបស់លោកឧកញ៉ាថោង សារ៉ាត់ជាប្រធានក្រុមការងារសង្កាត់ស្ទឹងមានជ័យ២ហើយជាប្រធានកិត្តិយសសមាគមនារីខណ្ឌមានជ័យ និងលោកអេង គឹមហ៊ាបជាភរិយារបស់លោកហែម ដារិទ្ធអភិបាលខណ្ឌនៃអគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំចុះជាប្រធាន​សមាគមនារីខណ្ឌមានជ័យ ក្រុមការងារចុះសង្កាត់បឹងទំពុនទី២ និងក្រុមការងារ បានបន្តចុះផ្សព្វផ្សាយគោល​ន​យោបា​យគណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោត​ឱ្យបានត្រឹមត្រូវ​ ដល់លោកតា លោកយាយ ប្រជាពលរដ្ឋ​ លោកស្រីប្រធានក្រុមការងារគណបក្សចុះភូមិ លោកស្រីចុះជួយសង្កាត់បឹងទំពន់ទី ២ បានចុះតាមខ្នងផ្ទះបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណ ស្ថិតនៅ​សង្កាត់​បឹងទំពុនទី ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ វត្តមានចូលរួមជាង៣០០នាក់ បានចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។

សូមបញ្ជាក់ថា ខ្លឹមសារនៃការឃោសនា

-បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨)

-សមិទ្ធផលនានា

-ការបង្រៀនគូសសន្លឹកឆ្នោត

-ឯកសារសម្រាប់ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថាមានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:

១) គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។

២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។

៣) គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជានយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕

 

អត្ថបទដែលជាប់ទាក់ទង