ឯកឧត្តម ឌៀង សារុនប្រធាន​ ក្រុមការងារចុះជួយសង្កាត់ព្រែកហូរបានចុះសំណេះសំណាលសួរសុខទក្ខតាមមណ្ឌលសកម្មភាពចំនួន៤នៅព្រែកហូរកើតក្រុងតាខ្មៅ

កណ្តាល៖  អរគុណសន្តិភាព!
អរគុណនយោបាយ ឈ្នះ ឈ្នះ !
ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៣

ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជន​កម្ពុជា​ អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ​ និងជាប្រធាន​ ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ និងក្រុមការងារ បានចុះសំណេះសំណាលសួរសុខទក្ខតាមមណ្ឌលសកម្មភាពចំនួន៤ ភូមិព្រែកហូរកើត និងភូមិព្រែកហូរលិច ឯកឧត្តម បានជម្រុញតាមមណ្ឌលបន្តចុះតាមខ្នងផ្ទះណែនាំដល់សមាជិកបក្ស និងប្រជាពលរដ្ឋ ដែរមិនមានអត្តសញ្ញាណប័ណ្ណ(បាត់) ឱ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) និងបានឧបត្ថមថវិការមួយចំនួនលើកទឹកចិត្តបងប្អូនប្រចាំការតាមមណ្ឌលសកម្មភាព នៅភូមិព្រែកហូរកើត និងភូមិព្រែកហូរលិច ស្ថិតនៅ​សង្កាត់​ព្រេកហូរ​ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ឌៀង សារុនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង