ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពី ឯកឧត្តម VU HAI QUANG អគ្គនាយករងវិទ្យុសំឡេងវៀតណាម និងជាប្រធានគណៈកម្មការ គម្រោងជំនួយសម្រាប់កម្ពុជា ថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាម។
ជំនួបពិភាក្សាការងារ និងពិធីប្រគល់-ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន៕