ឃាត់ខ្លួនម្ចាស់ទីតាំង ក្រោយសមត្ថកិច្ច ចុះ បង្ក្រាប កន្លែងលួចផលិតទឹកត្រីខុសច្បាប់ និង ក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក

ភ្នំពេញ៖ ក្រោយពីទទួលបាន ពាក្យបណ្ដឹង សមត្ថកិច្ច បានចុះ អនុវត្តន៍ច្បាប់ លេីទីតាំង សិប្បកម្មមួយកន្លែង ទីតាំងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជ ធានីភ្នំពេញ ពីបទ លួចផលិតទឹកត្រីខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រីរូបបង្កងប៉ាក។ ក្នុង ប្រតិបត្តិការនេះកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២៣ ។

សមត្ថកិច្ចក៏បានឃាត់ខ្លួន ម្ចាស់ទីតាំង ឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦ អឺប៉េ ផ្លូវ ២៤៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បច្ចុប្បន្នម្ចាស់ទីតាំងខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង