ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១។
ជនត្រូវចោទឈ្មោះ ជឿន សុធី ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥៤E1 ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕