ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា

ថ្ងៃចេញផ្សាយៈ ខែ​តុលា 22, 2023ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ៤០០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា អាហារូបករណ៍ទាំង ៤០០កន្លែង រួមមាន ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០០កន្លែង លើជំនាញវិទ្យាសាស្ត្រអប់រំ និងរដ្ឋបាលសាធារណៈ ថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្ររង ចំនួន ៣០០កន្លែង លើជំនាញគណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ សេដ្ឋកិច្ច ទីផ្សារ គ្រប់គ្រង អក្សរសាស្ត្រអង់គ្លេស វិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ។

អត្ថបទដែលជាប់ទាក់ទង