ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុងចូលពិធីខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា
( កណ្តាល ) ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំនាយទាហាន នាយទាហានរង ជាមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈសេនាតូចលេខ១ ចំណុះឱ្យទីបញ្ចាការ ចូលរួមកម្មវិធី មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ » ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតក្នុងបរិវេណសាលាខេត្ត។
“ទិវាខួបអនុស្សាវរីយ៍លើកទី៧០ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកង យោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា”៕