ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

នារសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ នាន ចាន់ថូ ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០១កេស, ភេសជ្ជៈ ០១កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕
អត្ថបទដែលជាប់ទាក់ទង