លោកហែមដារិទ្ធអភិបាលខណ្ឌមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលនៅបឋមវិ និងទ្យាល័យចាក់អង្រែក្រោម

(ខណ្ឌមានជ័យ)៖ លោកហែម ដារិទ្ធ នៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់តាមសាលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

លោកហែម ដារិទ្ធបានបញ្ជាក់ដូច្នេះ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យវិទ្យាល័យចាក់ង្រែរក្រោមស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរជុំវិញខេត្ត អាជ្ញាធរសង្កាត់ ខណ្ឌមានជ័យ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោកហែម ដារិទ្ធបានបញ្ជាក់បន្តថា ថ្ងៃបើកបវេសនកាលនាពេលនេះ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាព គោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ លើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖
ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

ក្នុងពិធីនេះដែរ លោកហែម ដារិទ្ធបានលើកទឹកចិត្តដល់ ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព សូមកុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យកជំនាញ ប្រកបដោយជោគជ័យ ដើម្បីគ្រួសារ និងសង្គមជាតិ។

សូមជំរាបផងដែលថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខណ្ឌ ឆ្នាំនេះរាជធានីភ្នំពេញ មានចំនួនបេក្ខជនបានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខណ្ឌមានជ័យមានចំនួនបេក្ខជនប្រឡងជាប់ដោយក្នុងនោះ ៖
+ និទ្ទេស A៣នាក់ ស្រី ត្រូវបានអភិបាលខណ្ឌលោកហែម ដារិទ្ធលើកទឹកចិត្តដល់ លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ និងបេក្ខជនប្រឡងជាប់ ម៉ូតូមួយនាក់មួយគ្រឿងក្នុងនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង