លោកឧកញ្ញាថោង សារាត់ និងលោកទាវ ទាវ ធីតាគោរពផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
លោកឧកញ្ញាថោង សារាត់ និងលោកទាវ ទាវ ធីតា
គោរពផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាមគ្គទេសក៍គំរូដ៏ឆ្នើមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសជាស្រ្តីទី១របស់កម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏មមាញឹកបម្រើជាតិយើង តាមរយៈការងារគំរូរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត៕