ក្បួនហែររបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ខណ្ឌមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងលោក សេង គន្ធ ប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការធិការគណបក្សខណ្ឌមានជ័យ បានអញ្ជើញដឹកនាំក្បួនហែររបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។