ពា​ណិជ្ជកម្ម​កម្ពុជា​-​ចិ​ន​បាន​បន្ត​កើន​ឡើង​​យ៉ាង​ខ្លាំង​ក្នុងរយៈពេ​ល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​​០​២​៤

ទំហំពាណិជ្ជកម្ម​កម្ពុជា​-​ចិន​បាន​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៤​​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ ​និង​ទ្វេភាគី​។​​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឈាន​ដល់​ ​៥​,​៩​៩​ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​ឧសភា​ឆ្នាំនេះ​ ​កើន​ឡើង​ ​១​៨​ ​ភាគរយ​ពី​ ​៥​,​០​៧​ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

របាយការណ៍​បាន​អោយ​ដឹង​ទៀត​ថា​ ​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា​ ​បន្ទាប់មក​គឺ​វៀតណាម​ ​សហរដ្ឋអាមេរិក​ ​ថៃ​ ​និង​ជប៉ុន​។​​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​គូស​បញ្ជាក់​អំពី​តួនាទី​សំខាន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​) ​ដែល​កិច្ចព្រមព្រៀង​ទាំងពីរ​បាន​ចូលជាធរមាន​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​ដែល​បាន​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នេះ​និង​ធ្វើ​អោយ​សាធារណជន​យល់​ដឹង​កាន់តែ​ច្បាស់​

អំពី​កត្តា​សំខាន់​ៗ​នៅ​ពីក្រោយ​កំណើន​នេះ​។​​លោក​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងពីរ​ ​ផលិតផល​របស់យើង​ ​ជាពិសេស​កសិផល​គុណភាព​ខ្ពស់​ដូចជា​ ​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​វែង​ ​ដំឡូងមី​ ​និង​ម្រេច​ ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន​ជាមួយនឹង​ពន្ធ​អនុគ្រោះ​” ​។​លោក​ ថុ​ង​ ​ម៉េង​ដា​វិ​ត​ ​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ ​និង​គោល​នយោបាយ​សាធារណៈ​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​ប្រទេស​ចិន​គឺជា​អ្នក​វិនិយោគ​ ​និង​ដៃគូ​ពាណិជ្ជកម្ម​បរទេស​ដ៏​ធំបំផុត​របស់​កម្ពុជា​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ក​ម្រិ​ត​ខ្ពស់​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​។​លោក​បាន​បន្ត​ថា​«​បន្ថែម​ពីលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ​ ​ជំនួយ​របស់​ប្រទេស​ចិន​បាន​ជួយ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ​ដូចជា​ការ​ពង្រឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការអប់រំ​ ​និង​ជីវភាពរស់នៅ​ ​និង​ការ​ជំរុញ​ភាពជា​ដៃគូ​កសិកម្ម​ ​និង​ឧស្សាហកម្ម​។​ ​នេះ​បញ្ជាក់​ពី​ជម្រៅ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ចំពោះ​វិបុលភាព​ទៅវិញទៅមក​៕

អត្ថបទដែលជាប់ទាក់ទង