ប្រជាពលរដ្ឋជាម្ចាស់នៅឃុំទំនប់ធំ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល

កណ្ដាល៖ រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៤,៩៥១បណ្ណ មកពីឃុំទំនប់ធំ និងឃុំឈ្វាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវិទ្យាល័យ ហ៊ុន សែន អូកុង ស្ថិតនៅក្នុងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្ដាល បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុបានចំនួន ៣៦២,៩៤៥ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់​ប្រជាពលរដ្ឋសរុបចំនួន ២១៤ លើកស្មើនឹង ២៩៤,១៤៣ប័ណ្ណ ហើយពិធីចែក​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលវត្ថុ ថ្ងៃនេះ គឺជាលើកទី ២១៥ ដែលនឹងត្រូវ ផ្តល់ជូនប្រជាពលរដ្ឋ មកពីភូមិបែកថ្លាង ភូមិដំបូកមានលក្ខណ៍ ភូមិកំណប់ ឃុំទំនប់ធំ ភូមិកាកាប ភូមិតាអោក ភូមិស្លែងមានជ័យ ភូមិស្ដុកតាចាន់ ភូមិទន្សាស្វិត និងភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល សរុបចំនួន ៤,៩៥១ ប័ណ្ណ៕

អត្ថបទដែលជាប់ទាក់ទង