ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានចលនាកសាងសមាជិកគណបក្សរាជធានី ខេត្ត អញ្ជើញចូលរួមពិធីបញ្ចូលសមាជិកថ្មី ចំនួ២២៥នាក់ នៅខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានចលនាកសាងសមាជិកគណបក្សរាជធានីខេត្ត កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងធ្វើពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីចំនួន២២៥នាក់ គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គួច រើន ប្រធានគណៈកម្មាធិការ គណបក្សខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការ គណបក្សខេត្ត និងឯកឧត្តម ភឺន ផល្លា អនុប្រធាន ចលនាកសាងសមាជិក ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលផងដែរ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី ចំនួ២២៥នាក់ គឺជាថ្នាក់ដឹកនាំ មកពីគណបក្សប្រឆាំងនៅថ្នាក់ក្រោមជាតិ រួមមាន៖ គណបក្សភ្លើងទៀន អតីតគណបក្សសង្រោះជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកម្លាំងជាតិ ដែលពួកគាត់បានសម្រចចិត្តដ៏ត្រឹមត្រូវផ្តាច់ខ្លួនពីក្រុមប្រឆាំង ងាកមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានកិត្យានុភាពលើមាគ៌ាឯករាជ្យជាតិ សន្តិភាព អព្យាក្រិត្ត ប្រជាធិបតេយ្យ។

គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ ដើម្បីកំណើនកាងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជារបៀបវារ:គោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង