ពន្ធនាគារខេត្តកំពង់ឆ្នាំង: បានប្រកាសព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ចំនួន ២០ នាក់ប្រុស

នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សក់ តុងហេង ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២៤ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោក ផាន់ រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤២៥ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទណ្ឌិតបន្ធូរបន្ថយទោសនិងលើកលែងទោស សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២៤ នៅពន្ធនាគារខេត្តកំពង់ឆ្នាំងមានចំនួនសរុប ២០ នាក់ប្រុស ក្នុងនោះរួមមាន៖
+សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មាន:
-បន្ធូរបន្ថយរយៈពេល៣ខែ បានចំនួន ១៣ នាក់ប្រុស។
+សម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២៤ មាន:
-បន្ធូរបន្ថយរយៈពេល៣ខែ បានចំនួន ០៧ នាក់ប្រុស។

អត្ថបទដែលជាប់ទាក់ទង