ពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយសង្កាត់តាខ្មៅ

កណ្តាល៖  ព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង ៨និង៣០ នាទីព្រឹក គណៈកម្មាធិការគណបក្សសង្កាត់តាខ្មៅ បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយសង្កាត់តាខ្មៅ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការគណប្សសង្កាត់តាខ្មៅ ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន បាន ប្រធាគណៈកម្មាធិការគណបក្សសង្កាត់តាខ្មៅប្រធានគណៈកម្មាធិការគណបក្សសង្កាត់តាខ្មៅ ។

ដែលមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក-សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់តាខ្មៅ ចំនួន៧៦នាក់ ។

ក្នុងពីធីសំណេះសំណាល និង ប្រកាសសមាសភាពក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅកណ្តាល ។
ឯកឧត្តម តាំង ម៉េងលាន បានលើកឡើងអំពីតួនាទី ភារកិច្ច របស់ក្រុមការងារ ដែលបានប្រកាសសមាសភាព ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់តាខ្មៅ គឺត្រូវអនុវត្តការងារបន្តរួមមាន ៖

១.បញ្ហាសន្តិសុខ
-លុបបំបាត់ គ្រឿងញៀនឱ្យបានជូនប្រជាពលរដ្ឋ
-លុបបំបាត់ក្រុមចោរប្លន់ លួច ឆក់ ឬ គាស់ផ្ទះ ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើ ស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថភាព ។
-ត្រូវចុះធ្វើវេទការសាធាណៈតាមភូមិនីមួយៗ ដើម្បីទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ និងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ។

២.បញ្ហាសតិអារម្មណ៍
-ត្រូវពង្រីកពង្រឹងសមាជិក-សមាជិកាបក្ស ទាំងចាស់ ទាំងថ្មី
-ត្រូវមានកម្មវិធីសំណេះសំណាល និង ចុះសួរសុខទុក្ខ សមាជិក-សមាជិកា ដែលមានជម្ងឺ ដើម្បីលើកទឹកចិត្តដល់ពួកគាត់
-ត្រូវអនុវត្តការងារអោយចំគោលដៅ ធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង មានសតិអារម្មណ៍
-បែងចែកក្រុមការងារចុះតាមភូមិ
-កសាងសមាជិកបក្សដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត មានទាំងបរមាណ និងគុណភាព
-គាងគរសបុរសជនជួយទាំងស្មារតី សំភារៈ និងថវិកា
-ត្រូវបំរើសេវាសាធារណៈ ឬសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ សូមកុំធ្វើការរើសអើង ៕

 

អត្ថបទដែលជាប់ទាក់ទង