លោករ៉ង រ៉ូ ថៅកែត្រីពិតជាពូកែដាក់ថ្នាំសណ្តំមន្ត្រីជំនាញឲ្យដេកលង់លក់មែន…!

(កំពង់ធំ )  តើលោករ៉ង រ៉ូ និងចែចាន់យកលុយរត់ការបង់ឲ្យសមត្ថ កិច្ចជលផលក្នុងខេត្តកំពង់ធំអស់ប៉ុណ្ណាទៅទើបពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធអាចកៀងគរនិងផ្តលមធ្យោបាយលុយកាក់ឲ្យអ្នក នេសាទខុសច្បាប់រាប់សឹបក្បាលទូកប្រព្រឹត្តបទល្មើសដាក់សាច់អួនក្រឡាញឹកប្រវែងរាប់រយរាប់ពាន់ម៉ែត្រទាំងរដូវបិទនិងរដូវបើកនេសាទបានដោយរលូនដោយគ្មានមន្ត្រីជំនាញរដ្ឋបាលជលចាប់ពីនាយខណ្ឌរហូតដល់នាយសង្កាត់មិនហ៊ានទៅក្បែរឬបង្ក្រាបការធ្វើនេសាទល្មើសច្បាប់របស់ពួគេបាន។ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរឹងយ៉ាងណា ក៏ដោយក៏ពីរនាក់ប្តីប្រពន្ធខាងលើមិនបានខ្លបខ្លាចញញើតសូម្បីតែបន្តិច។ ប្រហែលដោយសាពួកគាត់បានយកលុយទៅបិទមាត់មន្ត្រីអស់ទាំងនោះមួយចំនួនអស់ហើយទើបគ្មានអ្វីត្រូវខ្លាចទៀត។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់គោកំពុងតែងឿងឆ្ងល់់ថាហេតុអ្វី ពួកគាត់តែងតែឃើញសារព័ត៌មានផ្សព្វផ្សាយជាបន្ត បន្ទាប់តែមន្ត្រីជំនាញរដ្ឋបាលជលផលធ្វើមិនដឹងមិនលឺអ្វីទាល់ តែសោះនេះប្រហែលជាលោក រ៉ង រ៉ូ និងប្រពន្ធបានថ្វាយដង្វាយយ៉ាងជាទីគាប់ចិត្តឲ្យទៅមន្ត្រីទាំងនោះយ៉ាងស្ងប់ចិត្តហើយមើល ទៅ។

បើមិនដូច្នោះទេច្បាស់ជារត់មិនរួចពីកណ្តាប់ដៃមន្ត្រីជំនាញជលផលក្នុងខេត្ត កំពង់ធំចុះកាប់ចិញ្ច្រាំដើម្បីយកស្នាដៃបង្ហាញថ្នាក់ដឹកនាំនិងរាជរដ្ឋាភបាលជាក់ជាមិនខានឡើយ។
ប្រភពដដែលបានបន្តឲ្យដឹងថា ពួកគាត់តែងតែឃើញលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំចុះបង្ក្រាបតាមទីតាំងនិងតំបន់ផ្សេងៗនៃបឹង អូរ ព្រែក ទន្លេសាបបង្ហោះតាមប្រព័ន្ធ social media ជារឿយៗប៉ុន្តែប្លែកអ្វីតែទីតាំងកន្លែងលោក រ៉ង រ៉ូនិងប្រពន្ធគាត់លោកមិនហ៊ានបង្ក្រាបដើម្បីយកស្នាដៃបង្ហាញថ្នាក់ដឹកនាំឬមួយលោកមានការជាប់ពាក់ព័ន្ធនិងផលប្រយោជន៍ផ្ទាល់ខ្លួន!?។ហើយប្រសិនបើគ្មានការពាក់ព័ន្ធចុះហេតុអ្វីមិនបង្ក្រាបតាំងពីដូវបិទរហូតដល់រដូវបើកនេះ?។

ប្រើពលរដ្ឋនៅតែទទូចសំណូមពរដល់ឯកឧត្តម នួន ផារ័ត្ន អភិ បាលខេត្តកំពង់ធំមេត្តជួយចុះបង្ក្រាបផង បើរំពឹងមន្ត្រីជំនាញជលផល និងក្រុមការងារទីបញ្ជារស្រាលប្រហែលជាគ្មានសម ត្ថភាពទេ។
គួរបញ្ជាក់ផងដែរថា ទីតាំងរបស់ក្រុមលោក រ៉ង រ៉ូនិងប្រពន្ធផ្តល់មធ្យោបាយនិងឈរចាំទិញត្រីចាប់ពីចំណុច អូរឡោ.វាលក្រវ៉ាត់ខណ្ឌ.បឹងខ្យង.បឹងចក.បឹងស្មៅ ឃុំ កំពង់គោ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
ការិយាល័យផ្សព្វផ្សាយ012926014

អត្ថបទដែលជាប់ទាក់ទង