ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការជូននាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប

សៀមរាប: នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខភម) ជូនដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប។

ពិធីនេះមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ និងប្រធានអង្គភាពជាន់ខ្ពស់ផ្សេងៗដូចជា ប្រធាន និងអនុប្រធានមន្ទីរ នាយក-នាយករងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង និងស្រុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានថ្លែងថា៖ ប័ណ្ណសរសើរ និងលិខិតសរសើរ ដែលបងប្អូនទទួលបាននាពេលនេះ គឺបណ្ដាលមកពីការបំពេញការងារដោយយកចិត្តទុកដាក់ និងការប្រឹងប្រែងខ្ពស់ដោយផ្ទាល់។ ការលើកសរសើរនេះក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកក៏បានលើកឡើងថា បងប្អូនត្រូវបន្តខិតខំបំពេញភារកិច្ចដោយការប្រកាន់ខ្ជាប់នូវបទបញ្ជានានា ដែលបានចេញពីថ្នាក់លើ ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមកទស្សនានៅខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង