ពិធីបុណ្យកឋិនទានសាមគ្គី លោកជៀម ខូយ និងលោកស្រីហ៊ាង វួចស្រី ព្រមទាំងកូនចៅដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមានៅវត្តកណ្ខារាម(វត្តតាខ្មៅ)ស្ថិតនៅក្នុងសង្កាត់តាខ្មៅ
នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
លោកជៀម ខូយ និងលោកស្រីហ៊ាង វួចស្រី ព្រមទាំងកូនចៅញាតិមិត្តជិតឆ្ងាយនៃជើងវត្តបានអញ្ជើញក្នុងពិធី ហែរអង្គកឋិនទាន ចូលទៅកាន់វត្តកណ្ខារាម ហៅវត្តតាខ្មៅ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
គួររំលឹកផងដែរថា ៖ បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងរយះពេលតែ ១ខែគត់គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។
បើខុសពីរយះកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនទានក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកឋិនទាន មិនចំរយះពេល មួយខែចុងវស្សារដូវនេះ ពោលគឺមិនត្រូវ តាមពុទ្ធានុញ្ញាត ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនទានចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទានទេ លុះត្រាតែយ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គដែលបានចាំវស្សា អស់រយះពេល៣ខែ បានត្រឹមត្រូវ ទើបអាចហែរកឋិនទានចូលបាន ៕