ចោរលួចព្រហើន រត់ពួនបញ្ចេញក្ដិតដាក់សមត្ថកិច្ច នឹងអាជ្ញាធរខណ្ឌូដូនពេញ!នៅតែអស់លោកទាំងទ្វេមើលមិនឃើញបង្ក្រាបមិនបាន តើមូលហេតុមកពីអ្វី?
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់នៅក្នុងផ្ទះល្វែងមួយកន្លែង ខាងជើងវត្តភ្នំ
ខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅ
ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បើកលេងយ៉ាងរំភើយ មិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាននេះឡើយ។
បើតាមប្រភពព័ត៌មានបានផ្ដល់មកថា:
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងនេះបើកទទួលភ្ញៀវប្រុសស្រីក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹក គគ្រេងហាក់មិនខ្លាចញញើតនិងសមត្ថកិច្ចសោះឡើយ។
ចំណែកឯលោកអភិបាលខណ្ឌដូនពេញ
ជា ខេម៉ា និងលោកវរសេនីយ៍ឯក
ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ហាក់បីដូចជានៅស្ងៀម ធ្វើមិនដឹងមិនឮនឹងមិនមានចំណាត់ការក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះទេ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានចោទសួរទៅលោកអភិបាលនិងលោកអធិការខណ្ឌដូនពេញថា ហេតុអ្វីបានជាលោកទាំងពីរបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីមូលដ្ឋានរបស់ខ្លួន យ៉ាងរញ៉េរញ៉ៃអាណាធិបតេយ្យអញ្ចឹង!
ធ្វើឱ្យពួកគាត់ព្រួយបារម្ភជិះខ្លាំងមិនស្ងប់នឹងមានការ ភ័យខ្លាច ក្នុងការរស់នៅដោយគ្មានសុវត្ថិភាព ពីព្រោះអាជ្ញាធរនិងសមត្ថកិច្ច មិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសខុសច្បាប់ ឱ្យមានចោរលួច ចោរឆក់ ចោរប្លន់ គ្រឿងញៀនជាដើម ប្រហែលជាល្បែងទាំងអស់នេះបានផ្ដល់ផលប្រយោជន៍ឲ្យពួកគាត់យ៉ាងសន្ធឹកសន្ធាប់ក្រាស់គ្រែល នៅក្នុងមួយខែៗហើយមើលទៅ ទើបបានពួកគាត់សំងំឈឹងអញ្ចឹង!
ប្រភពប្រជាពលរដ្ឋបានបន្តទៀតថា:
ទីតាំងបើកល្បែងស៊ីសងឡូតូ តាមអនឡាញមួយកន្លែងនេះគឺបើកមួយយប់ទល់ភ្លឺ 24 ម៉ោងលើ 24 ម៉ោង ដូចសុភាសិតលោកពោលថា ជិះសេះលេងដៃ រំលោភស្រីឥតពាក់ស្រោម! អញ្ចឹងដែរ!។
អញ្ចឹង!មានន័យថា ល្បែងស៊ីសងខុសច្បាប់យ៉ាងស្អេកស្កះនៅក្នុងទឹកដីខណ្ឌដូនពេញមួយនេះ គឺអាជ្ញាធរនិងសមត្ថកិច្ចបើកភ្លើងខៀវឲ្យមេល្បែង មេហ៊្សោន និងពួកញាណល្បែងស៊ីសងទាំងអស់នេះចូលលេងយ៉ាងសប្បាយ
មិនកើតទុក្ខព្រួយ ឥតបារម្ភណ៍! ទើបបានវាមានកំណើត អាល្បែងទាំងអស់នេះមកដល់សព្វថ្ងៃ។
សូមជូនពរល្បែងស៊ីសងខុសច្បាប់! បទល្មើសផ្សេងៗ នៅក្នុងខណ្ឌដូនពេញទាំងមូល ឲ្យកាន់តែកាក់កបនិងមានជីវិតយូរអង្វែងជោគជ័យជារៀងរហូតទៅអើយ!។
អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំបកស្រាយបំភ្លឺរាល់ការ ផ្សាយរបស់យើងខ្ញុំ ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងខណ្ឌដូនពេញមួយនេះ
ជារៀងរាល់ ម៉ោងធ្វើការ។ សូមអរគុណ