ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងទឹកដី ក្រុងស្ទឹងត្រែង បើកលេងមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ

(ស្ទឹងត្រែង) បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ឈ្មោះ តាខ្វៃ និងឈ្មោះ រ៉ូត បុគ្គលពីនាក់នេះ ម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ត្រង់ចំណុច ចំការម៉ៃសាក់ ក្បែរផ្លូវលេខ៧ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ អង្គភាព សារព័ត៌មានយើង ទទួលបានឲ្យដឹងទៀតថា! ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងទឹកដី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាបឡើយ! សង្ស័យ ត្រូវថ្នាំ សណ្តំ អស់ហើយមើលទៅ ខណៈទីតាំងល្បែងសុីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។

មជ្ឈដ្ឋានខាងក្រៅ .! និងងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ឈ្មោះ តាខ្វៃ និងឈ្មោះ រ៉ូត និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានឡើយ។

ប្រភពបានបន្ថែមថា! ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើ នាំគ្នាភ្នាល់មាន់ និងចាក់អាប៉ោង ចាក់លុយធំៗណាស់ រាប់លាន.រៀល ទៅដល់រាប់ពាន់.ដុល្លារ ឯណោះ ហើយស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង យ៉ាងសប្បាយ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅ តំបន់នោះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញ ករណីនេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ទ្រង់ទ្រាយធំ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខ សង្គម ៕
ការិយាល័យផ្សព្វផ្សាយ 0889846555/012926014

អត្ថបទដែលជាប់ទាក់ទង