ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអញ្ជើញចូលរួមកិច្ចប្រជុំរកដំណោះស្រាយដីធ្លី ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព•ស ២៥៦៥ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំរកដំណោះស្រាយដីធ្លីចំនួន២ករណី៖ ករណីទី១ របស់ឈ្មោះ ឆែម សុខន បានស្នើសុំបង្កើតគណ:កម្មការដើម្បីចុះវាស់វែងដី និងបានចុះបញ្ជីកាន់កាប់ដីចំនួន០៣ទីតាំង ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក និងឃុំសឹង្ហ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ករណីទី២ រកដំណោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៣១០គ្រួសារនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយប្រជាពលរដ្ឋចំនួន៣០២គ្រួសារ មកពីកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត) ពាក់ព័ន្ធនឹងឧកញ៉ា សំ ផាន់ណារិទ្ធ នៅទីតាំងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ ។

អត្ថបទដែលជាប់ទាក់ទង