បងប្អូនអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ (CNR)ចុះចូលរួមរស់ជាគណបក្សប្រជាជនកម្ពុជាទទួលគ្រប់និន្នាការនយោបាយដោយគ្មានការរើសអើង

ជាង៤០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានសុខសន្តិភាពរឹងមាំនិងរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំសព្វថ្ងៃ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានដឹងនិងបានឃើញច្បាស់អំពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដែលបានផ្តល់នូវសេចក្តីសុខពេញលេញដល់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ។

តាមរយៈការចុះទទួលស្វាគមន៍បងប្អូនអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ (CNR) កន្លងទៅនៅតាមបណ្តាខេត្តមួយចំនួន ខ្ញុំបានឃើញសន្ទុះការបោះបង់ចោលរបស់បងប្អូនក្រុមសកម្មជនដែលធ្លាប់គាំទ្រអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានវិលមកគាំទ្ររួមរស់ជាមួយមហាគ្រួសារនៃគណបក្សប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការចុះចូលលើកនេះគឺបង្ហាញចេញពីបេះដូងបងប្អូនដោយគ្មានចង់បាន ទូទាត់ឬដោះដូរនឹងផលប្រយោជន៍អ្វីឡើយ។ ប៉ុន្តែទោះយ៉ាងណាក្តី សម្តេចតេជោលោកតែងតែផ្តល់ឱកាសអោយបងប្អូនអតីតគណបក្សប្រឆាំងដែលមានសមត្ថភាពនិងជំនាញពិតប្រាកដបានចូលរួមបម្រើប្រទេសជាតិផងដែរ ព្រោះសម្តេចលោកត្រូវការធនធានមនុស្សល្អៗសម្រាប់ចូលរួមជួយប្រទេសជាតិ។

ខ្ញុំសូមលើកទឹកចិត្ត គាំទ្រ និងស្វាគមន៍ បងប្អូនបន្តវិលមករួមរស់នៅក្នុងមហាគ្រួសារនៃគណបក្សប្រជានក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបើកបេះដូងប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរងចាំទទួលបងប្អូនមកពីគ្រប់និន្នាការនយោបាយទាំងអស់ដោយមិនរើសអើងឡើយដើម្បីប្រទេសជាតិយើងកាន់តែសុខសំបូរសប្បាយរុងរឿង។

អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង