ប្រមុខទ័ពមួកខៀវកម្ពុជាសូមឱ្យកងទ័ពទាំងអស់ចូលរួមចាក់វ៉ាក់សាំងដូសជំរុញគ្រប់ៗគ្នា

ភ្នំពេញ៖ ប្រមុខកងទ័ពមួកខៀវកម្ពុជា លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃមណ្ឌលជាតិរក្សាសន្តិភាព នៅទីស្តីការមជ្ឈមណ្ឌល នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

លោក សែម សុវណ្ណនី បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាននាំមកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាជនគ្រប់រូបចាប់ពីអាយុ ១២ឆ្នាំឡើងទៅ។ ជាមួយគ្នានេះលោក​បានស្នើសុំឱ្យកម្លាំងទ័ពមួកខៀវ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបាន១០០%។

លោក​ សែម សុវណ្ណនី បានឱ្យដឹងទៀតថា បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មអង្គការសហ ប្រជាជាតិ នៅប្រទេសលីបង់ អាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ខាងត្បូង ក៏ត្រូវបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញផងដែរ ពីព្រោះសម្តេចសតេជោ គឺអនុញ្ញាតិឱ្យកម្លាំងមួកខៀវកម្ពុជាទាំងអស់ត្រូវចាក់វ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង