ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចូលរួមក្នុងពិធីបិទវគ្គអប់រំនយោបាយដល់សិក្ខាកាមជាបេក្ខជនពេញសិទ្ធិ
កណ្តាល៖ នារសៀល ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយដល់សិក្ខាកាមជាបេក្ខជន ពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងពិធីបិទវគ្គនេះដែរ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្ស ខេត្តកណ្តាល និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកពញាឮ ក្រុមប្រឹក្សាឃុំ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធាន និងអនុប្រធានសាខាបក្សចំណុះ គណបក្សសង្កាត់ប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិ តំណាងយុវជន និងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង សរុបចំនួន ២៦០នាក់៕