ពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានិង ជូនរង្វាន់ជ័យលាភីដល់សិស្សប្រឡងជាប់ទុតិយភូមិនិទ្ទេស A

កណ្តាល ៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល។

ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាលនិងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយនេះដែរដោយមានការអញ្ជើញ ចូលរួម ពីឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុក ក្រុមការងារចលនាយុវជនរបស់ថ្នាក់កណ្តាលចុះជួយឃុំ គណៈអចិន្ត្រៃយ៍គណបក្សស្រុក សិស្សប្រលងជាប់និទ្ទេស A (ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ) អាណាព្យាបាលសិស្សជ័យលាភីនិទ្ទេស A ប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិកបញ្ចូលថ្មី សរុបចំនួន ៥៥៧នាក់៕

អត្ថបទដែលជាប់ទាក់ទង