ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលកិច្ចប្រជុំពិភាក្សា លើការប្រមូលទិន្នន័យពាក់ព័ន្ធលើគំនូសប្លង់បច្ចេកទេសលម្អិត សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធចម្រុះទឹកកខ្វក់នៅក្រុងតាខ្មៅ
កណ្ដាល ៖ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចប្រជុំកិច្ចបជុំ ពិភាក្សាលើការប្រមូលទិន្នន័យពាក់ព័ន្ធនឹងការសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធចម្រុះទឹកកខ្វក់នៅក្រុងតាខ្មៅ ដោយមានការចូលរួមពីឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង មន្ទីរពាក់ព័ន្ធ និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចម្រុះ DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd.។
កិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា ប្រព័ន្ធចម្រុះទឹកកខ្វក់គឺជាការងារមួយដ៏ធំ និងសំខាន់បំផុត ដែលយើងត្រូវតែយកចិត្តទុកដាក់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សា បាននូវសោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងទឹកខ្មៅ។
ជាមួយគ្នានោះដែរ ឯកឧត្ដមបានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធ និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចម្រុះ DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ឱ្យមានការរីកចម្រើន ឈានទៅសម្រេចជាលទ្ធផលពេញលេញ ១០០% នៅពេលខាងមុខ។
ជាពិសេស ឯកឧត្តមបានផ្ដាំផ្ញើឱ្យមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាអនុវត្តន៍គម្រោងឱ្យមានប្រសិទ្ធភាព ត្រូវធានាឱ្យបានថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ ប្រព្រឹត្តទៅ ដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំនេះដែរ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង បានស្នើដល់បណ្ដាមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង សូមលើកឡើងជាមតិយោបល់ អំពីបញ្ហាប្រឈមក៏ដូចជាចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងគម្រោងនេះឱ្យបានផុសផុល ដើម្បីឱ្យក្រុមការងារធ្វើការពន្យល់ និងបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់។ ពិសេសគឺត្រូវផ្ដល់ជាទិន្នន័យ ដល់ក្រុមការងារបច្ចេកទេស ឱ្យបានគ្រប់គ្រាន់និងឆាប់រហ័សបំផុតដើម្បីធ្វើឱ្យគម្រោងមួយនេះឆាប់បានសម្រេចចេញជារូបរាង។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ គ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណជាង ៥០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណ របស់ប្រទេសកូរ៉៕