ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមាន ជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមា ជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ក្រោមដំបូលសន្តិភាពរបស់គណ បក្សប្រជាជនកម្ពុជា សរុប៤០៨នាក់ ។
ក្នុងពិធីនេះដែរក៏មានការចូលរួម ពីលោកអនុប្រធានក្រុមការ ងារលោក-លោកស្រីប្រធាន ននិងអនុប្រធានក្រុមការងារចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ រួមទាំងសមាជិក សមា ជិកាមួយចំនួនទៀតផងដែរ ។
ជាមួយនោះដែរឯកឧត្តម ស ថេត ប្រធានក្រុមការងារក៏បាននាំយកអំណោយជាថវិកា និងសម្ភារ ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជ ធានីភ្នំពេញ ដេីម្បីផ្តល់ជូនដល់សមាជិកថ្មីទាំង ៤០៨នាក់ផងដែរ ៕