ឯកឧត្ដមនៃ និយមដឹកនាំក្រុមការងារជួប សំណេះសំណាលជាមួយបប្រជាពលរដ្ធភូមិថ្មីមានចំនួន៤៥២នាក់សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
កណ្ដាល ៖ នារសៀលថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នៃ និយមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ធភូមិថ្មីចំនួនប្រមាណ៤៥២នាក់ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល។
ឯកឧត្ដម នៃ និយមបានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ធ្វើយ៉ាងណាត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំង ឲ្យមានខ្យល់អាកាសល្អ និងចេះថែទាំវ៉ាក់សាំងទៅតាមនិតិវិធីរបស់ក្រសួងសុខាភិបាល ជាពិសេសកុំភ្លេចវិធានការរបស់សម្តេចតេជោ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន។
ក្នុងឱកាសនោះឯកឧត្ដម តាំង ម៉េងងលាន បានសំណោះសំណាលជាមួយ ប្រជាពលរដ្ឋ ឲ្យរួសរាន់មកទទួលការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ឯកឧត្ដម នៃ និយមបានក្រើនរំលឹកថា បើទោះជាការឆ្លងរាលដាលក្នុងសហគមន៍ បានថមថយយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ឲ្យប្រជាពលរដ្ឋទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាថាសហគមន៍កម្ពុជា គ្មានជំងឺកូវីដ១៩ នាពេលអនាគត។
ឯកឧត្ដម នៃ និយម ក៏បានជូនពរក្រុមការងារ និងបងប្អូនបរជា ពលរដ្ធទាំងអស់ដែលកំពុងឈរជើង សូមបានប្រកប និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕