កណ្តាល នារសៀលថ្ងៃ ពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម តុង ម៉េងលាន ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់តាខ្មៅ និងមានការចូលរួមពី ឯកឧត្តម តាំង ម៉េងលាន អភិបាលរង ខេត្តកណ្តាល និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់តាខ្មៅ និង លោក ជៀម ខូយ ប្រធានគណបក្សសង្កាត់តាខ្មៅ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ៥០ នាក់ ស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារ មេភូមិ សមាជិក សមាជិកា គណបក្សចុះតាមភូមិក្នុង សង្កាត់តាខ្មៅ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ បានមាន មតិស្វាគមន៍ និងបាន សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។
បន្ទាប់មក ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផល ជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក្រុមការងារ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ។
ក្រោយពីពិធីសំណេះសំណាលនេះរួច ឯកឧត្តម បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា គណបក្ស ចំនួន ៥០ នាក់ ក្នុង១ម្នាក់ៗ ២០,០០០ រៀលផងដែរ ៕