កណ្តាល នាព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២២នេះស្រុកកៀនស្វាយខេត្តកណ្តាល។
បានប្រារព្វពិធីបើកការប្រគួតកីឡាបាល់ទាត់យុវជនដើម្បីទទួលពានរង្វាន់ពីឯកឧត្តមបណ្ឌិតគុណ ញឹម ទីតាំងស្ថិតនៅសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។
ក្រោមអធិបតីភាពលោក សែ សុឃនជាតំណាងឯកឧត្តមបណ្ឌិតគុណ ញឹមអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកៀនស្វាយនឹងមានការអមដំណើរពីលោកឡូវ សុខសានអភិបាល រងស្រុកកៀនស្វាយជាតំណាងលោកអ៊ូឈាងអភិបាលស្រុកនិងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយនិងព្រមទាំងអាជ្ញាធរឃុំនិងក្រុមកីឡាបាល់ទាត់ទាំង៨ឃុំ។
នៅក្នុងឱកាសនោះលោកឡូវ សុខសាន!
បានឡើងអានរបាយការណ៍ជូនគណៈអធិបតីថា!ថ្ងៃនេះរដ្ឋបាលស្រុកកៀនស្វាយបានរៀបចំពិធីបើការការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិតគុណ ញឹមឆ្នាំ២០២២ ក្រោមពាក្យស្លោក.កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្បន៍.
ក្រោមអធិបតីភាពលោកសែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជានិងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកៀនស្វាយជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ កម្ពុជានិងអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកៀនស្វាយដែលឆ្លៀតពេលវេលាដ៍មមាញឹកអញ្ចើញចូលរួមជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីនេះ។
មិនថាតែវិស័យកីឡាប៉ុណ្ណោះទេកន្លងមកឯកឧត្តមអគ្គបណ្ឌិតសភារចារ្យអូនព័ន្ធមុនីរ័ត្នប្រធាននិងលោកជំទាវ អនុប្រធាននិងក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក.ឃុំ.ភូមិតែងតែយកចិត្តទុក្ខដាក់និងចូលរួមលើកស្ទួយវិស័យនានានៅក្នុងមូលដ្ឋានស្រុកកៀនស្វាយជាច្រើន។
លោកឡូវ សុខសានបន្តថា!ក្នុងឱកាសដ៍ថ្លៃថ្លានេះក្នុងនាមរដ្ឋបាលស្រុកកៀនស្វាយក៍ដូចកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ សូមបេ្តជ្ញាយ៉ាងពេញទំហឹងគាំទ្រ សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តនិងសូមគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែតធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។
លោកសែ សុឃនបានថ្លែងថា!នៅថ្ងៃនេះលោកមានកិត្តិយសបានអញ្ចើញចូលរួមការប្រគួតកីឡាបាល់ទាត់យុវជននៅស្រុកជាតំណាងឯកឧត្តមបណ្ឌិតគុណ ញឹម។
លោកសែ សុឃន.បន្តថា!ការប្រកីឡាបាល់ទាត់ថ្ងៃនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុក្ខដាក់ដឹកនាំប្រទេសជាតិមានសន្តិភាពនិងមានការរីកច្រើនលើគ្រប់វិស័យនិងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្គាត់ការរាលដាលការឆ្លងជំងឺកវីដ.១៩និងបន្តចាក់ថ្នាំវ៉ាក់សាំង(ដុសជម្រុញទី៣.៤)ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕