លោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យបានដឹកនាំក្រុមការងារបានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ២
(ភ្នំពេញ) ថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ និង ជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ និង លោក ទូច សំអុល ប្រធានគណបក្សសង្កាត់ស្ទឹងមានជ័យ២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះ ន ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី ក្រុមការងារ មេភូមិ សមាជិក សមាជិកា គណបក្សចុះតាមភូមិក្នុង សង្កាត់។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌមានជ័យជា ប្រធានក្រុមការងារ បានមាន មតិស្វាគមន៍ និងបាន សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។
បន្ទាប់មក លោអភិបាលខណ្ឌ ប្រធានក្រុមការងារ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផល ជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ផងដែរ៕