កម្លាំងនគរបាលប៉ុស្តិ៍ភូមិ ភូមិធំសហការណ៍ជាមួយកម្លាំងផ្មែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់

កណ្តាល៖ យ៉ាងហោចណាស់មានមុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ភូមិ ភូមិធំឃាត់ខ្លួនដែលហេតុកការណ៍នេះបានកើតឡើង នៅថ្ងៃសៅរ៍១១កើត ខែភទ្របទឆ្នាំជូតទោសក័ ព.ស២៥៦៤ ត្រូវថ្ងៃទី២៩ខែសីហា ឆ្នាំ២០២០វេលាម៉ោង ៩ :៤៥នាទីនៅត្រុង ចំណុចៈភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

លោក អ៊ុន ម៉ាលីស នាយប៉ុស្តិ៍ភូមធំបានឲ្យដឹងថាៈដោយបានអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកវរសេនីយ៍ ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនិង
សមត្ថកិច្ចបង្គ្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់។
១/ឈ្មោះកុយ វុធ ហៅទន្លេរភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានលំនៅភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)
២/ឈ្មោះ វី ដាវុធ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមានលំនៅ ភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៣/ឈ្មោះ លន សុចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរ
ពុំពិតប្រាកដមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល
(គេចខ្លួន)
វត្ថុតាងចាប់យក រួមមាន៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់ មធ្យម
២/ដែកកេះចំនួន ០១។
បើតាមសមត្ថកិច្ច

បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុខាងលើ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំនិងកំលាំងប្រជាការពារ ធ្វើរការល្បាតក្នុងភូមិសាស្រ្តឃុំភូមិធំលុុះម៉ោង៩: ៤៥នាទីក៏ល្បាតមកដល់ចំនុច ភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលក៏ឃើញជនសង្ស័យ០២នាក់កំពុងឈរលើផ្លូវលំភូមិដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏បានឈប់ម៉ូតូសួរនាំជនសង្ស័យ នឹងធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀន (ម៉ាទឹកកក)០២កញ្ចប់មធ្យមដែលជនសង្ស័យដាក់ក្នុងកំប៉ុងជ័រពណ៌សបោះចោលទៅលើដី។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា : ថ្នាំញៀន(ម៉ាទឹកកក) ០២កញ្ចប់មធ្យមខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ លន សុចិត្រ ភេទប្រុសមានលំនៅភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដើម្បីយកមកវិចខ្ចប់ជាកញ្ចប់តូចលក់បន្ត។ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចក៏បានបញ្ជូនខ្លួន

ជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង