ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរដ្ឋបាលខណ្ឌមានជ័យ

នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ហើយហើយមានរបាំជូនពរ ទានព្រាត់ វ៉ៃក្អម រាំវង់ ពេលនោះដែរអភិបាលផ្សេងគុណបានចែកថវិកា និងស្រាបៀរដល់ប្រជាការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។

ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យទាំង លោក -លោកស្រី មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៧ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង