លោកឈាង សុវណ្ណរតនាចូលរួមជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកនិងសមាជិការថ្មីគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយរលំ ចំនួន ១០៧រូប
កណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែសីហាឆ្នាំ២០២២ នៅស្នាក់ការគណបក្សសង្កាត់ស្វាយរលំ មានបើកពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ចាយរលំចំនួន ១០៧ រូប ក្រោមអធិបតីភាព លោកឈាង សុវណ្ណរតនា និងលោកឧកញ៉ាឈាង សុវណ្ណរតនៈព្រមទាំងភិនដូណាអភិបាលរងក្រុងតាខ្មៅលោកចៅសង្កាត់ស្វាយរលំនាយប៉ុស្តិ៍នគរបាលស្វាយរលំ មេភូមិ ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្សនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ និងប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់ស្វាយរលំ។
ក្នុងឱកាសនេះដែរ លោក ឈាង សុវណ្ណរតនាបានមានមតិស្វាគមន៍ និងបានសំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាល នាពេលនេះផងដែរ។
បន្ទាប់មកលោក ឈាង សុរតនា បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍន៍ និងសន្តិភាព និងសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជា តាំងពីដើមរៀងមក និងពេលបច្ចុប្បន្ន តាមរយៈការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងផ្តល់វ៉ាក់សាំងជូនបនរជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោក ឈាង សុវណ្ណរតនា បានអំពាវនាវឲ្យគ្រប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ត្រូវត្រៀមខ្លួន ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើតំណាងរាស្ត្រ ថ្ងៃទី២៧ ខែកក្តដាឆ្នាំ២០២៣ ខាងមុខនេះ ដែលជិតចូលមកដល់។
ជាមួយគ្នានេះដែរ លោក ឈាង សុវណ្ណរតនា បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍន៍ គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។
ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឈាង សុវណ្ណរតនា បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកាគណបក្ស ចំនួន ១០៧នាក់ ក្នុង១ម្នាក់បានក្រមា១ថវិការ ៣០,០០០ រៀលផងដែរ៕