ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សរាជធានីភ្នំពេញ

(ភ្នំពេញ)  នាព្រឹកថ្ងៃ អាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២២ មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ។

១-ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សរាជធានីភ្នំពេញ ។
២-ធ្វើការការណែនាំរៀបផែនការសកម្មភាពសម្រាប់ការងារចលនាមហាជនថ្នាក់សង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង