លោកហែម ដារិទ្ធី គណៈអភិបាលខណ្ឌមានជ័យ និងលោកស្រីហ៊ួន សុក្រម៉េងព្រម លោកទូច សំអុលសំណេះ សំណាល និង សួរសុខទុក្ខ គ្រួសារបក្ស សមាជិកបក្សCPP សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នៅរសៀល ថ្ងៃថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣លោក ហែម ដារិទិ្ធ និងលោកស្រីហ៊ួន សុក្រម៉េងព្រម លោកទូច សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ និង ជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានអញ្ជើញ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ មេគ្រួសារបក្ស និងសមាជិក គ្រួសារបក្ស ចំនួន ៣៥ គ្រួសារបក្ស នៅទីស្នាក់ការគណបក្សសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
បន្ទាប់មក លោក ហែម ដារិទ្ធ ក៏បានបញ្ជាក់យ៉ាងច្បាស់ជូនសមាជិកបក្ស អំពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សុខសន្តិភាព របស់ប្រទេសកម្ពុជា ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន រួមទាំងសមិទ្ធិផល ជាច្រើន ដែរបានមកពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋា ភិបាលកម្ពុជាសព្វថ្ងៃ ដែរមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មានចក្ខុវិស័យវែងឆ្ងាយ ក្នុង ការគិតគូប្រទេសជាតិ និង ជួយសង្គ្រោះអាយុជីវិតប្រជាជន ជាច្រើនលើក តាមរយះរំដោះប្រទេសជាតិក្នុងរបបខ្មៅងងឹត និង ជួយសង្រ្គោះអាយុ ជីវិត តាមរយះការទប់ស្កាត់ជំងឺកូវីដ-១៩ និង ការផ្តល់វ៉ាក់សាំងការពារអាយុជីវិត ប្រជាពលរដ្ឋ និងប្រជាជនកម្ពុជាតាំងពីដើមមក ។
ជាមួយគ្នានេះដែរ លោក ហែម ដារិទិ្ធគណៈអភិបាលខណ្ឌមានជ័យ សមាជិក អចិន្រ្តៃយ៍ គណ:កម្មាធិការ គណបក្សប្រជាជន បានអពាវនាវ សមាជិក សមាជិកា ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវជួយបង្កលក្ខណះនៅរាល់ឯកសារពាក់ពន្ធ័ ជូនសមាជិកបក្ស ក៏ដូចប្រជាពលរដ្ឋ អោយបានត្រឹមត្រូវ និង ល្អប្រសើរ ដើម្បី ត្រៀមខ្លួន ត្រៀមលក្ខណះសម្បត្តិ គ្រប់គ្រាន់ សំរាប់ការចូលរួម ក្នុងការ បោះឆ្នោត នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ជាចុងក្រោយ លោក ហែម ដារិទ្ធិ ក៌បានបញ្ជាក់បន្ថែមទៅកាន់ សមាជិក សមាជិកា មេគ្រួសារបក្ស ប្រធានសាខាបក្សភូមិ ទាំងអស់ត្រូវប្តេជ្ញា ចូលរួម ថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលសុខ និងការអភិវឌ្ឍន៍ អោយស្ថិតស្ថេរ គង់វង្ស ជារៀងរហូតតទៅ និង ត្រូវប្រឆាំងដាច់ខាតរាល់ឩបាយកលទុច្ចរិត របស់ពួកអគតិដែលមានបំណងបំផ្លាញ សន្តិភាព សន្តិសុខការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ កម្មករ កម្មការនី នៅកម្ពុជា ។
ក្រោយពីសំណេះសំណាល ជាមួយ សមាជិកបក្ស រួចមក លោក ហែម ដារិទិ្ធ ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យ២ បានផ្តល់ថវិកា សោហ៊ុយកំដរដៃ ជូនគ្រួសារបក្ស និង ការមើលឃើញពីការខិតខំប្រឹងប្រែងរបស់ ប្រធានគណបក្សសង្កាត់ និង ប្រធានសាខាបក្សភូមិ លោក ហែម ដារិទិ្ធ ក៍បានផ្តល់ថវិកាបន្ថែម សំរាប់ការលើកទឹកចិត្តជូនដល់ លោក លោកស្រី ប្រធានសាខាបក្សភូមិព្រែកទាល់ ផងដែរ ៕