លោកហែម ដារិទិ្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រីហ៊ួន សុក្រម៉េង អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រៀមឯកសារសម្រាប់បោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ
(ភ្នំពេញ)៖លោកហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យជាប្រធានក្រុមការងារ និង លោកស្រីហ៊ួន សុក្រម៉េងជាអនុប្រធានក្រុមការងារព្រមទាំង លោកទូចសំអុលជាចៅសង្កាត់ស្ទឹងមានជ័យ២ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៣ លោកហែម ដារិទ្ធបានអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រៀមឯកសារសម្រាប់ការចូលរួមបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺសល់តែរយៈពេល៣៥ថ្ងៃទៀតប៉ុណ្ណោះ។
ក្រៅពីការអំពាវនាវនេះលោកហែម ដារិទ្ធ និងលោកស្រីហ៊ួន សុក្រម៉េង ក៏បានជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាប័ណ្ណ សូមប្រញាប់ទៅធ្វើឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោត និងបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងសង្គមជាតិ។
ការសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកមេភូមិ ជំនួយការភូមិ យុវជនបក្ស គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ និងប្រជាពលរដ្ឋចំនួន៦១0នាក់ផងដែរ។
ទន្ទឹមនឹងនេះលោកហែម ដារិទ្ធិ និងលោកស្រីហ៊ួន សុក្រម៉េងមានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្រោយពីពិធីសំណេះសំណាលនេះរួច លោកហែម ដារិទ្ធិ និងលោកស្រីហ៊ួន សុក្រម៉េង បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា គណបក្ស ចំនួន ១៧១០នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕