ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសាខាបក្ស ភូមិព្រែកទាល់1 និង ភូមិភ្នាត ចំនួន 615នាក់
ភ្នំពេញ៖ នៅថ្ងៃទី21 ខែមិថុនា ឆ្នាំ២០២៣ នេះ
លោកស្រី ហ៊ួន សុក្រម៉េង ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង ជាអនុប្រធានក្រុមការងារចុះជួយភូមិព្រែកទាល់១ លោក ទូច សំអុល ប្រធានគណបក្សសង្កាត់ស្ទឹងមានជ័យទី2 និង ជា ចៅសង្កាត់ស្ទឹងមានជ័យទី2 លោកប្រធានសាខាបក្សភូមិ រួមទាំងសមាជិកអចិន្រ្ដៃយ៍សង្កាត់ ក្រុមការងារសាខាបក្សភូមិ ក្រុមការងារភូមិបាលខណ្ឌមានជ័យ និង សមាជិកយុវជនសង្កាត់ស្ទឹងមានជ័យទី២ នៅតែបន្ដសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសាខាបក្ស ភូមិព្រែកទាល់1 ចំនួន 214 នាក់ និង ភូមិភ្នាតចំនួន 401នាក់ និង បាននាំយកអំណោយជាថវិកាមួយចំនួន របស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យជូនដល់សមាជិកសមាជិកាបក្ស នឹងបានធ្វើការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨ អោយបានគ្រប់ៗគ្នា។
ឆ្លៀតឱកាសនោះដែរ លោកស្រី ហ៊ួន សុក្រម៉េង ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង ជាអនុប្រធានក្រុមការងារចុះជួយភូមិព្រែកទាល់1 និង លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី2 បានលេីកឡេីងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
លោកស្រី ហ៊ួន សុក្រម៉េង និង លោក ទូច សំអុល បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។
លោកស្រី ហ៊ួន សុក្រម៉េង និង លោក ទូច សំអុល បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
លោកស្រី ហ៊ួន សុក្រម៉េង និង លោក ទូច សំអុល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយពន្យល់ណែនាំដល់សាច់ញាតិ និងអ្នកដទៃទៀត សូមផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេស តាមរយៈការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះជាបន្តទៀត ព្រោះគណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងជាតួអង្គស្នូលនៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមក៕