ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានទៅបោះឆ្នោតលេខ០៤០៦ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល

កណ្តាល ៖ ឯកឧត្តម គង់ សុភ័ណ្ អភិបាលខេត្តកណ្តាល និងលោកជំទាវ រួមជាមួយប្រជាពលរដ្ឋខេត្ត្តកណ្តាលនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចហើយ នៅការិយាល័យបោះឆ្នោតលេខ0406 ស្ថិតនៅក្នុងអនុវិទ្យាល័យ ព្រះសីហនុរាជ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល។

សូមបញ្ជាក់ថា នៅខេត្តកណ្តាល គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល៕

អត្ថបទដែលជាប់ទាក់ទង