ឯកឧត្តប៉ា សុជាតិវង្សនិងលោកជំទាវព្រមទាំងហែម ដារិទ្ធអភិបាលនិងភរិយានាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៨វត្ត ទូទាំងខណ្ឌមានជ័យ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរខណ្ឌមានជ័យបាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន៨វត្ត ទូទាំងខណ្ឌមានជ័យក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវព្រមទាំងលោកហែម ដារិទ្ធអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងភរិយា នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅវត្តចាក់អង្រីលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកហែម ដារិទ្ធអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តម ប៉ា សុជាតិវង្សបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខណ្ឌមានជ័យក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខណ្ឌមានជ័យ  ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង