សម្តេចតេជោ ហ៊ុន សែន : លោកប៉ែន បូណា នឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧

សម្តេចតេជោ ហ៊ុន សែន : លោកប៉ែន បូណា នឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលអណត្តិ ទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

នៅក្នុងពិធីសំណេះសំណាលកាលល្ងាចថ្ងៃទី១៤ ខែសីហា នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន បានបង្ហើបប្រាប់សារព័ត៌មានទាក់ទងការចាកចេញរប ស់របស់លោក ខៀវ កាញារីទ្ធ និងលោក អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រីនិងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន ,ហើយលោក អ៊ុក ប្រាថ្នា នឹងក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។សម្តេចបន្តថាលោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មីដែលជាបេក្ខជនដែលសម្តេចបានត្រៀមយូរមកហើយ។

សម្ដេចក៏បានប្រកាសថា៖«ខ្ញុំគួរជម្រាបដែលថាយើងនឹងមានក្រុមអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថ្មី ដែល ហ៊ុន ម៉ាណែត គេធ្វើកិច្ចការផ្ទាល់ជាមួយ ប៉ែន បូណា ដែលនឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧ ព្រោះយើងត្រូវតែមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះគឺក្រុមមនុស្សដែលមានសមត្តភាពឆ្លើ យតបជាមួយសភាពការណ៍ទាំងឡាយ។ ក្រុមនេះចេញដំណើរជាក្រុមខ្លាំង»៕

អត្ថបទដែលជាប់ទាក់ទង