លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅអសមត្ថភាពក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសុងអនឡាញ joker បៀរការ៉ាត់ប្រភេទកាស៊ីណូដុះស្លែរពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការនៅពេលថ្មីៗចាត់មន្ត្រីជំនាញចុះចុះបង្ក្រាបផង!!!

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងបើកល្បែងសុីសងអនឡាញអ៊ីនធឺណិត joker បៀរការ៉ាត់ ប្រភេទកាសុីណូ សំបូរទៅដោយអ្នកញៀនល្បែងនិងញៀនថ្នាំចេញចូលទៅលេងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងមួយកន្លែងនេះផងកំពុងបង្កភាពភ័យខ្លាចជូនពលរដ្ឋក្នុងមូលដ្ឋាននៅពេលយប់។
សូមបញ្ជាក់ថា៖ទីតាំងបើកល្បែងមួយកន្លែងនេះនៅចំណុចភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកដំណើរការថ្ងៃទាំងព្រឹកទាំងយប់២៤ម៉ោងដោយមិនឃើញមានមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅណាម្នាក់ហ៊ានចុះបង្ក្រាបនោះទេប្រហែលជាត្រូវថ្នាំសណ្ដំអស់ហើយ។
ប្រជាពលរដ្ឋតែងលើកឡើងថាខណ្ឌច្បារអំពៅកន្លងមកមានអំពើចោរកម្មផ្សេងៗច្រើនជាហូរហែរដូចជាចោរលួច-ចោរឆក់-ក្មេងទំនើង-កាប់គ្នាដោយសេរីដោយសារតែអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌច្បារអំពៅហាក់បីដូចជាព្រងើយកន្តើយក្នុងការចុះទប់ស្កាត់ឬបង្ក្រាបល្បែងសុីសង ទង្វើទាំងនេះហើយទើបអំពើចោរកម្មផ្សេងៗមានជាបន្តបន្ទាប់បងប្អូនដឹងហើយថាល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៃក្នុងមូលដ្ឋាន។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនត្អូញត្អែលប្រាប់ បណ្តាញព័ត៌មានយើងឲ្យដឹងថាលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ អសមត្ថិភាពក្នុងបង្ក្រាបរល្បែងសុីសងទើបបណ្ដែតបណ្ដោយឱ្យល្បែងស៊ីសងទាំងនោះរីកនៅក្នុងមូលដ្ឋានរបស់ខ្លួនបានដោយសេរីជាពិសេសនោះគឺក្រុមអ្នកលេងល្បែងទាំងនោះមិនខ្លាចញញើតនិងសមត្ថកិច្ចទាល់តែបន្តិចសោះ
ពលរដ្ឋសង្ឃឹមថាលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌគួរតែយកចិត្តទុកដាក់ដឹកនាំកម្លាំងឯកភាពខណ្ឌចុះពិនិត្យទីតាំងល្បែងសុីសងមួយកន្លែងនេះឲ្យជាក់ស្ដែងធ្វើការបង្ក្រាបទាន់ពេលវេលាជូនប្រជាពលរដ្ឋនិងចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែលមានកន្លងមក។
ជៀសវាងមន្ទិលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរិះគន់ថាអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌច្បារអំពៅត្រូវថ្នាំសណ្ដំឬបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងល្បែងសុីសងមួយកន្លែងនេះមិនមានវិធានការបង្ក្រាប បណ្ដោយឲ្យបើកដំណើរការដោយជារៀងរាល់ថ្ងៃ សង្ឃឹមថាទីតាំងល្បែងសុីសងមួយកន្លែងនេះអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប។
ជាពិសេសពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅពេលថ្មីៗនេះមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបនិងជួយដោះក្អែលលោកអធិការរូបនេះផង កំពុងតែខ្ជិលច្រអូសព្រងើយកន្តើយមិនសកម្មក្នុងការបង្ក្រាបល្បែងស៊ីសុីសងក្នុងដែនរបស់ខ្លួនទាល់តែសោះនោះឡើយទោះបីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដោយ ពលរដ្ឋសង្ឃឹមថាលោកស្នងការរាជធានីភ្នំពេញនិងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ចំពោះល្បែងស៊ីសុីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតកំពុងខុសច្បាប់បានជាមិនខាន៕
អត្ថបទដែលជាប់ទាក់ទង