ឯកឧត្តមបណ្ឌិតលី សាម៉េតនិងលោកជំទាវចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារធ្វើផ្លូវបេតុងអាមេប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិ កុមាពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត លី សាម៉េតនិងលោកជំទាវ ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែន និងសម្ដេចហ៊ុនម៉ាណែតប្រធានគណបក្សប្រជាជន បានចុះជួយកសាងផ្លូវបេតុងមួយខ្សែរ ដែលមានទទឹង ០៦ ម៉ែត្រ បណ្ដោយ ១៥០ ម៉ែត្រ ស្ថិតនៅវត្តព្រះគោពោធិ៍ព្រឹក្ស និងបាននាំយកអំណោយជាថវិការផ្ទាល់ របស់ សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាង១០០គ្រួសារ ។
ផ្លូវបេតុងអាមេ កុមាពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺត្រូវបានបេីកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដណើរទៅមកបានងាយស្រួលពុទ្ធបរិស័ទចំណុះជើងវត្តប្រចាំថ្ងៃ ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់កុមាពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ក្នុងចំណោមផ្លូវបេតុង ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុង ស្រុកភ្នំស្រួចទាំងមូល។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតលី សាម៉េតនិងលោកជំទាវ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចហ៊ុនម៉ាណែត ជាប្រមុខ ។
ឯកឧត្តមបណ្ឌិតលី សាម៉េតបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែននិងសម្ដេចហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា ព្រះវិហារ សាលារៀន បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀត ជាច្រើននៅទូទាំងប្រទេស ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ងពិតប្រាកដ ពិសេសគឺប្រទេសជាតិកំពុងបានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ជាប្រមុខ ។
ឯកឧត្តមបណ្ឌិតលី សាម៉េតបានឡើកឡើងថា ការសាងសង់ផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវមានភាពសមរម្យមផងដែរ។
ឯកឧត្តមបណ្ឌិតលី សាម៉េតបានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវធ្វើឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិតលី សាម៉េតក៏បានសំណូមពរ និងការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ អោយមានសោភ័ណភាព ប្រើប្រាស់បានយូអង្វែង៕