ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កណ្តាលដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង នាយ​ការិ​យាល័យ នាយផ្នែក​សឹក​រងក្រុងចូលពិធីខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា

( កណ្តាល )  ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កណ្តាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំ​នាយ​ទាហាន នាយ​ទាហានរង ជាមេបញ្ជាការរង នាយសេនាធិការរង នាយ​ការិ​យាល័យ នាយផ្នែក​សឹក​រងក្រុង/ស្រុក វរៈសេនាតូចលេខ១ ចំណុះឱ្យទីបញ្ចាការ ចូលរួមកម្មវិធី មីទ្ទិញ​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ » ក្រោម​អធិប​តីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាល​ខេត្ត​កណ្តាល បានដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតក្នុងបរិវេណសាលាខេត្ត។

“ទិវាខួបអនុស្សាវរីយ៍លើកទី៧០ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវា​កំណើ​តនៃកង យោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ បានរំលឹក​ឲ្យឃើញ​ពីព្រះ​រាជ​បេ​សកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះ​ករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរម​រតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញា​ណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា”៕

អត្ថបទដែលជាប់ទាក់ទង