ប្រកាសផ្ទេរភារកិច្ច និងទទួលស្គាល់រចនាសម្ពន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ស.យ.ស.ស ខេត្តបាត់ដំបង
បាត់ដំបង ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងទទួលសហគាល់រចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព (ស.យ.ស.ស) ខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន ប្រធានគណៈកម្មាធិការកណ្តាលសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត លោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលខេត្ត,ក្រុមប្រឹក្សាខេត្តអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសមាជិក សមាជិកា ស.យ.ស.ស មន្រ្តីរាជការ យុវជន ស.ស.យ.ក សរុបប្រមាណជាង៤០០នាក់។
លោក ប៉ាន់ខែម វឌ្ឍនា បានឡើងអាចសេចក្តីសម្រេចតែងតាំងសមាសភាពថ្មីមាន៖
១. លោកស្រី ស៊ឹម សុខុន ប្រធានចាស់ផ្ទេរមកជាប្រធានសមាគមនារីសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព
២. លោក ផេង សិទ្ធី ប្រធានស.យ.ស.ស
៣. លោក មេង ឡូញ ជាអនុប្រធានអចិន្ត្រៃយ៍ ស.យ.ស.ស ខេត្ត
៤. លោក វ៉ន វ៉ើន ជាអនុប្រធានប្រតិបត្តិ និងសមាសភាពក្រោមឱវាទមួយចំនួនទៀត។
លោកប្រធាន អនុប្រធាន ស.យ.ស.ស បានឡើងប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតីបន្តធ្វើសកម្មភាពការងាររបស់ ស.យ.ស.ស ប្តេជ្ញាធ្វើឲ្យបានល្អរាល់ការងារនេះដែលថ្នាក់លើប្រគល់ឱ្យ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឡើងមានចំណាប់អារម្មណ៍ដែលមានខ្លឹមសារសំខាន់ៗយ៉ាងក្បោះក្បាយដល់អង្គពិធីព្រមទាំងគាំទ្រ សហការ និងអបអរសាទរដល់អស់លោកទើបបានទទួលតំណែងថ្មីបន្តជួយការងារសង្គមជាតិផងដែរ។
លោក ប៉ាន់ ខែម ប៊ុនថន បានលើកឡើងថា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានផ្លាស់ប្តូរឈ្មោះមកពីឈ្មោះសម្ព័ន្ធយុវជនសេនានាគកន្លងមក ដែលមានរចនាសម្ព័ន្ធនៅខេត្តមួយចំនួន និងនៅបណ្តាក្រុង ស្រុកមួយចំនួនដែរ បច្ចុប្បន្ននេះបាននិងកំពុងកសាងពង្រីកសាខានៅតាមខេត្តបន្ថែមទៀត ដើម្បីងាយស្រួលបន្តធ្វើការងាររបស់ខ្លួនផងដែរ៕