លោ​កជៀម ខូយ និងលោកស្រីហ៊ាង វួចស្រីដឹកដង្ហែកឋិន​ទានសាមគ្គីវេរប្រគេនព្រះ​សសង្ឃនៅវត្តកណ្ធារាមហៅតាខ្មៅ

ក្រុងតាខ្មៅ៖ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជៀម ខូយ ប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅជាចៅសង្កាត់តាខ្មៅនិងលោកស្រីហ៊ាង វួចស្រី ព្រមទាំងកូនចៅ មេភូមិ អនុភូមិ ជំនួយការភូមិទាំង១១ភូមិដឹកនាំបងប្អូនជិតឆ្ងាយត្រៃធំ ត្រៃលៀងបានចូលរួមដង្ហែកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តកណ្ធារាមហៅតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ក្នុងឱកាសនោះ លោកជៀម ខូយ និងលោកស្រីហ៊ាង វួចស្រីព្រមទាំងក្រុមគ្រួសារ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្តវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តតាខ្មៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។

សូមបញ្ជាក់ថា កឋិនទានសាមគ្គី ដែលបានដង្ហែវេរប្រគេនព្រះសង្ឃនៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ នាឱកាសនោះដែរ ក៏មានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ សរុបបច្ច័យកសាងវត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង