ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុអង្គមីទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតចូលរួមក្នុងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣
កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាលនារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្វនូវមីទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតចូលរួមក្នុងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣) ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្ដាល ។
នាគឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីវឌ្ឍនភាពសង្គម និងសុខុដុរមនារបស់ ពលរដ្ឋ។
ឯកឧត្ដម បន្តថា៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ៕