អភិបាលខេត្តកំពង់ស្ពឺ លោកវុី សំណាងរពឹងថា ក្មួយៗ ដែលប្រឡងជាប់និទ្ទេសA 

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានមានប្រសាសន៍រំពឹងទុកថា ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំនេះ នឹងក្លាយជាធនធានដ៏មានតំលៃ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។

ការណ៍នេះ គ្រាដែលលោកបានជួបសំណេះសំណាលនិងផ្តល់រង្វាន់ ម៉ូតូដល់សិស្សដែលបានប្រឡងជាប់និទ្ទេសA ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន១៧នាក់ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។

លោក វ៉ី សំណាង បានលើកឡើងថា ម៉ូតូដែលបានផ្តល់ឱ្យ គឺជា ការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រ របស់កូនក្មួយម្នាក់ៗ មួយវិញទៀតក៏បង្ហាញពីការគិតគូរ និងយកចិត្តទុកបន្ថែមទៀត ដល់មធ្យោបាយធ្វើដំណើរ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមផងដែរ ។ ដូច្នេះម៉ូតូម្នាក់មួយគ្រឿង ដែលផ្តល់ឱ្យនាពេលនេះ នឹងដឹកកូនក្មួយឱ្យទៅបន្តចាប់យក និងក្រេបយកចំណេះដឹងថ្មីៗ បន្ថែមទៀត ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្ស ដែលពោរពេញដោយដំណេះដឹង និងសមត្ថភាព ។

ជាមួយនោះ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការកោតសរសើរ ចំពោះកូនក្មួយទាំងអស់ ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសមុខមាត់ខេត្តកំពង់ស្ពឺ តាមរយៈការខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អ ។ មិនតែប៉ុណ្ណោះលទ្ធផលដែលកូនក្មួយទទួលបាននាពេលនេះ ក៏បានបង្ហាញឱ្យមហាជនដឹងថា កូនចៅអ្នកកំពង់ស្ពឺ គឺ ពិតជាមានឈាមជ័រជាអ្នកសិក្សារៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតប្រាកដ ។

ទន្ទឹមនិងភាពជោគជ័យដ៏ត្រចះត្រចង់ របស់កូនក្មួយទាំងអស់នេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងនិងគូសបញ្ជាក់ថា គឺជា ការចូលរួមចំណែកយ៉ាងសំខាន់ពីលោកគ្រូ អ្នកគ្រូ គ្រប់កម្រឹតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងផងដែរ ។លោកគ្រូ អ្នកគ្រូជាដើមចម ដែលធ្វើឱ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូអ្នកគ្រូ គឺជា ផ្នែកមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស ។ ការខិតខំអំណត់ ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន ​​​សិស្សានុសិស្សឱ្យធ្វើអំពើល្អ ស្គាល់​ខុស ស្គាល់ត្រូវ​ គោរព​ចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀន​ដើម្បី​មានសីលធម៌ល្អ និងរៀន​ដើម្បីរួមរស់នៅ​ជាមួយគ្នា ប្រកបដោយ​ភាពសុខដុម បានធ្វើឱ្យកូនក្មួយទាំង១៧រូបក្លាយជាគ្រាប់ពេជ្រដ៏មានតំលៃរបស់ខេត្តកំពង់ស្ពឺ ដែលអនាគតកូនក្មួយនិងក្លាយជាកម្លាំងចលករនៃការ​អភិវឌ្ឍសង្គម​ជាតិ ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំលឹកដល់កូនក្មួយឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រនៅថ្នាក់ឧត្តមឱ្យទទួលបានលទ្ធផលល្អប្រសើរនិងឈានទៅបញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្រោយបញ្ចប់សូមកូនក្មួយយកនូវចំណេះដឹងនិងជំនាញដែលបានពីការសិក្សាមកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺយើងវិញ ប៉ុន្តែក្នុងកំឡុងបន្តការសិក្សានៅថ្នាក់ឧត្តមកូនក្មួយត្រូវបង្កើនការប្រុងប្រយត្ន័ក្នុងការធ្វើដំណើរដើម្បីសុវត្ថិភាព ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ៕

បានមានប្រសាសន៍រំពឹងទុកថា ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំនេះ នឹងក្លាយជាធនធានដ៏មានតំលៃ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។

អត្ថបទដែលជាប់ទាក់ទង