ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្ត្រីនគរបាលខណ្ឌ៧មករា ចំនួន៥ចំណុច ដើម្បីដោះស្រាយសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

ពិធីសំណេះសំណាលដែរ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ៧មករា លោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

ឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ៧មករា នូវគោលការណ៍ចំនួន០៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់។

១. ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស។
២. ចាត់តាំងកម្លាំងអនុវត្តការងារ។
៣. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ។
៤. ត្រូវមានឆន្ទៈធ្វើការងារ។
៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ៕

 

អត្ថបទដែលជាប់ទាក់ទង